មានវិស្វករបីនាក់ជិះនៅលើរថយន្តតែមួយ។ វិស្វករទាំងនេះរួមមានវិស្វករអគ្គីសនី វិស្វករគីមី វិស្វករMicrosoft នៅ ពេលកំពុងធ្វើដំណើររំពេចនោះស្រាប់តែរថយន្តក៏ខូចនិងឈប់នៅផ្នែក ម្ខាងនៃផ្លូវថ្នល់ វិស្វករទាំងបីនាក់សំឡឹងមុខគ្នាដោយអាការៈឆ្ងល់ថាមានបញ្ហាអ្វី។
ពេលនោះ វិស្វករអគ្គីសនីបញ្ចេញមតិឲ្យពុះជាផ្នែកៗនៃគ្រឿងអេឡិចត្រូនិច របស់រថយន្តដើម្បីតាមដានកន្លែងណាដែលមានបញ្ហា។ វិស្វករគីមីក៏មានមតិដែរតែគាត់ពុំដឹងអ្វីទាក់ទងនឹងរថយន្ត គាត់ទាមទារថាប្រហែលមកពីប្រេងរំអិលដែលកំពុងតែត្រូវគាបចេញមកនោះ ជាប់គាំងនៅកន្លែងណាមួយហើយ។ បន្តពីអ្នកទាំងពីរខាងលើស្រាប់តែវិស្វករMicrosoftបញ្ចេញ មតិដោយគាត់ពុំយល់ដឹងអ្វីទាំងអស់គាត់ទាមទារថា ៖ “ហេតុអ្វីកគ៏ពួកយើងមិននាំគ្នាបិទ
Windows ទាំងអស់រួចចេញក្រៅហើយត្រលប់ចូលវិញ
ហើយបើក Windows ម្ដងទៀតវាប្រហែលជាដំណើរការវិញហើយ?” ៕