មាន នារីស្អាតម្នាក់ពាក់អាវវៀលក្លៀកខ្សែតូចបង្ហាញរូបសាក់នៅ ស្មាដែលជារូបដំបងអង្គុយនៅទីសាធារណៈ។ នាយស្លេកឃើញដូច្នេះក៏ចាប់អារម្មណ៍នារីម្នាក់នោះហើយចូលទៅ អង្គុយក្បែរក្នុងបំណងចង់ញ៉ែរ។
នាយស្លេក ៖ អេ!សួស្ដីអូនស្អាត
រូបសាក់នៅស្មាស្អាតដល់ហើយមិនដឹងថាសាក់ដើម្បីអ្វីដែរ?
នារីស្អាត ៖
អ៎!សាក់ការពារឆ្កែហ្នឹងណាបង
នាយស្លេក ៖
ការពារកុំឲ្យឆ្កែព្រុសឬកុំឲ្យឆ្កែខាំ?
នារីស្អាត ៖
សាក់ការពារកុំឲ្យឆ្កែសួរហ្នឹងណា….