តានិងចៅស្រលាញ់គ្នាណាស់ ប៉ុន្តែដោយសារតែចៅរវល់មិនសូវមកលេងតាប៉ុន្មានទេ ។ ថ្ងៃមួយចៅមកលេងតាៈ
តាៈ ហេ! អាចៅឯងបាត់ទៅណាខានមកលេងតាយូរហើយ ។
ចៅៈ អូ! លោកតាចៅជាប់រវល់រៀនកុំព្យូទ័រ ឆ្នាំ២០១០សម័យកុំព្យូទ័រទៅហើយ
បើមិនចេះកុំព្យូទ័រដូចងាប់មួយចំហៀងខ្លួនអីចឹង ។
តាៈ អើ! ល្អ ចុះឯងចេះហែលទឹកទេ?
ចៅៈ អត់ចេះផង
តាៈ អត់ចេះកុំព្យូទ័រដូចងាប់មួយចំហៀងខ្លួន
តែបើអត់ចេះហែលទឹកវិញងាប់ទាំងមូលវ៉ើយ!