ក្រោយ ពីច្រូតកាត់រួច តាបាត់បានមកលេងទីក្រុងជាលើកទីមួយដោយសារតែនៅទីក្រុងមានអាគារ ខ្ពស់ៗច្រើន បានធ្វើឲ្យគាត់ចេះតែសម្លឹងមើលម្ដងហើយម្ដងទៀត។ ពេលនោះស្រាប់តែមានសន្តិសុខម្នាក់ បានដើរមកជិតគាត់ ហើយនិយាយទៅកាន់គាត់ថា៖
សន្ដិសុខ ៖ អ៊ុំដឹងទេ!
បើមើលសណ្ឋាគារនេះត្រូវតែបង់ប្រាក់ណា!
តាបាត់ ៖ ចុះបើខ្ញុំមើលម្ដងអស់ប៉ុន្មាន?
សន្ដិសុខ ៖ មើលម្ដង១០០០៛
អម្បាញ់មិញខ្ញុំបានឃើញអ៊ុំមើលច្រើនដងណាស់!
តាបាត់ ៖ ទេ! ខ្ញុំទើបតែមើលបានពីរដងគត់!
សន្ដិសុខ ៖ អឹម…អញ្ចឹងអ៊ុំត្រូវបង់ ២០០០៛!
រួចហើយតាបាត់ក៏អស់សំណើចក្នុងចិត្តគិតថា ៖ “យី!
អានេះល្ងង់មែន!
ប្រាប់ថាមើលបាន២ដងក៏វាជឿដែរ។ តាមការពិតអញមើលដល់តែរាប់ភ្លេចឯណោះ
ហេះ ហេះ…”