ក្មេងប្រុសបីអ្នកជជែកគ្នាអួតពីប៉ារបស់ពួកគេរៀងៗខ្លួនដូចតទៅ :
ក្មេងទី ១ : “ប៉ាអញជាប្រធានរោងចក្រ
មានកម្មកររាប់រយនាក់ជាកូនចៅរបស់គាត់..”
ក្មេងទី ២ : “ប៉ាឯងអន់ជាងប៉ាអញបន្តិច…ប៉ាអញជាមេទ័ព
មានទាហ៊ានរាប់ពាន់នាក់ ស្តាប់តាមបញ្ជាគាត់!”
ក្មេងទី ៣ : “ប៉ាឯងចាញ់ប៉ាអញទាំងអស់ ប៉ាអញអោយប៉ាឯងងាកស្តាំ
ប៉ាឯងមិនហានងាកឆ្ងេង អោយប៉ាឯងអោនក្បាលគឺប៉ាពួកឯងមិនហានងើបក្បាលទេ…”
ក្មេងទី ១ និង ២ សួរ : “អញមិនជឿ អីក៏សាហាវម៉្លេះ
ប៉ាឯងជាអ្នកណា???”
ក្មេងទី ៣ : “ជាងកាត់សក់!”