យន្ត ហោះមួយគ្រឿងផ្ទុកមនុស្សប្រាំនាក់។អ្នកបើកបរម្នាក់ លោកប្រធានាធិបតី លោកសាស្រ្ដាចារ្យ ព្រះសង្ឃ និងយុវសិស្សម្នាក់។ កំពុងបើកបរស្រាប់តែអ្នកបើកបរប្រកាស ៖ “យន្តហោះមានបញ្ហាសូមប្រើឆ័ត្រយោងលោតចុះជាបន្ទាន់ សូមទោសឆ័ត្រយោងយើងមានតែបួន”។ ថាហើយអ្នកបើកបរក៏ពាក់សាក់កាដូឆ័ត្រយោងមួយហើយលោតចុះបាត់ទៅ។ ឥឡូវមានឆ័ត្របីប៉ុន្តែមានមនុស្សបួននាក់។ លោកប្រធានាធិបតី ៖ “ខ្ញុំជាមនុស្សសំខាន់ណាស់សំរាប់ប្រទេសទាំងមូលដូច្នេះខ្ញុំត្រូវ តែរស់”។ ថាហើយលោកក៏ពាក់សាក់កាដូមួយហើយលោតចុះទៅបាត់ដែរ។ លោកសាស្រ្តាចារ្យរញីរញ័រកញ្ឆក់យកសាក់កាដូមួយមកពាក់ ៖ “ខ្ញុំជាអ្នកឆ្លាតជាងគេខ្ញុំត្រូវតែរស់”និយាយហើយក៏លោតចុះ បាត់ទៅ។ ព្រះសង្ឃ ៖ “ញោម យកឆ័ត្រដែលនៅសល់មួយលោតទៅចុះ…”។ យុវសិស្ស ៖ “ប៉ុន្តែតេជគុណឆ័ត្រយោងនៅសល់ដល់ទៅពីរ!”។ព្រះសង្ឃសួរ ៖ “ហ្អាក!ម៉េចបានសល់ពីរ?”។ “អ្នកឆ្លាតជាងគេគាត់ច្រឡំយកសាក់កាដូខ្ញុំ”៕
រឿង៖ ឆ័ត្រយោង
Copyright 2020 TAMDAN
By Voun Saphon