នៅក្នុងហាងកាហ្វេ បុរសម្នាក់និយាយប្រាប់មិត្តរបស់ខ្លួនដែលអង្គុយផឹកកាហ្វេជាមួយគ្នា ៖
-យប់មិញគ្នាកំពុងដេកលក់ស្រួល ស្រាប់តែភ្ញាក់ព្រើត ដោយមានស្នូររ៉ោករ៉ាកក្បែរខ្លួន
។ ពេលបើក ភ្នែកឡើង គ្នាឃើញស្រមោលមនុស្សម្នាក់កំពុងរុករើហោប៉ៅអាវ
និងខោរបស់គ្នា
ដែលព្យួរនៅជញ្ជាំង ។ ភ្លាមនោះគ្នាហូតកាំភ្លើងខ្លីប្រុងបាញ់
តែ…
-តែយ៉ាងម៉េច?
-គឺសំរេចចិត្តមិនបាញ់ហ្នឹងណា៎ ។
-ម៉េចអ៊ីចឹង?
-ព្រោះគ្នាខ្លាចក្លាយជាប្រុសពោះម៉ាយ។
-អ៊ីចឹងអ្នកលូកហោប៉ៅនោះ គឺ…គឺ…
-ត្រូវហើយ! គឺប្រពន្ធគ្នាតែម្តង ។