ផ្លយ ៖ សួស្ដី ផ្លូញ មួយរយៈនេះដូចជាមិនសូវបានជួបមុខឯង?
ផ្លូញ ៖ តាំងពីទទួលសញ្ញាប័ត្រមករត់រកការងារធ្វើមិនបានសោះសំឡាញ់
ផ្លយ ៖ ក្រែងល៏ ឯងរើសរកតែការងារល្អៗ បានប្រាក់ច្រើនទេដឹង?
ផ្លូញ ៖ មិនរើសណាស់ណាទេ ស្អីក៏បាន
ឲ្យតែចំកន្លែងខ្លាញ់
ល្មមរស់នៅសមរម្យដូចគេដូចឯងទៅជាការគ្រប់គ្រាន់ណាស់ហើយ…
ផ្លយ ៖ ចំកណ្ដាលកៅឪហើយ
បងជីដូនមួយគ្នាទើបនិងបើកហាងគុយទាវពិសេស គេត្រូវការអ្នកលាងចាន
២-៣នាក់ ចំគ្នាជួយនិយាយឲ្យ…!
ផ្លូញ ៖ ពុទ្ធោ! ទីនោះឬ កន្លែងខ្លាញ់…?
ផ្លយ ៖ !!!???