ដី ប្រពន្ធពីរនាក់បានរួមរស់ជាមួយគ្នាជាង ២០ឆ្នាំមកហើយ កន្លងមកថ្មីៗនេះពេលចូលដំណេកមុនពេលពន្លត់ភ្លើងចូលដេក ប្ដីបានថើបប្រពន្ធមួយខ្សឺត ហើយនិយាយថា៖ – ជូនពរអូនដេកលក់ស្រួល ! ណានាងម្ដាយរបស់កូនបីនាក់ ! និយាយ ចប់បុរសជាប្ដីក៏ងាកខ្លួនបែរទៅម្ខាងដេកលក់ទៅ ។ ប្រពន្ធមានអារម្មណ៍ជិនណាយនឹងពាក្យជូនពររាល់យប់បែបនេះណាស់ ។ ជាច្រើនយប់ប្រពន្ធបានដេកគិតរិះរកវិធីបំផ្លាញទំលាប់របស់ប្ដី ។ មានថ្ងៃមួយប្រពន្ធបានដាស់ប្ដី អោយភ្ញាក់ទាំងកណ្ដាលយប់អធ្រាត ។ ប៉ុន្មាននាទីក្រោយមក ប្ដីបានថើបហើយនិយាយរងំៗថា៖ – ជូនពរអូនដេកលក់ស្រួល ! ណានាងម្ដាយរបស់កូនបីនាក់ !! ប្រពន្ធតបវិញភ្លាម៖ – ជូនពរបងដេកលក់ស្រួល ! ណាលោកឪពុករបស់កូនពីរនាក់ !!
រឿង៖ វិធីផ្ចាញ់ផ្ចាល
Copyright 2020 TAMDAN
By Voun Saphon