លោក អ៊ីសាកត្រូវបានថ្នាក់លើបញ្ជាឱ្យទៅបំពេញ បេសកកម្មរយៈពេល៦ខែ នៅឯជំរំមួយដែលនៅដាច់ស្រយាល ។ ថ្ងៃមួយលោកសួរទៅកូនចៅគាត់ : “ពួកយើងជាទាហានមកបោះជំរំកណ្ដាលសមុទ្រខ្សាច់រាប់ខែ រាប់ឆ្នាំយប់ឡើងពេលនឹកប្រពន្ធតើពួកឯងធ្វើយ៉ាងម៉េចទៅ?” កូនទាហាន ឮហើយក៏លើកដៃចង្អុលទៅកាន់ សត្វអូដ្ឋដែលចងនៅក្រៅជំរំ ដោយមិននិយាយអ្វីទាំងអស់ ។ ជាច្រើនខែកន្លងផុតទៅ យប់មួយលោកអ៊ីសាកគេងមិនលក់ទាល់តែសោះគាត់ក៏នឹកឃើញសត្វអូដ្ឋ គាត់ក៏សម្រេចចិត្តសាកល្បងជាមួយសត្វអូដ្ឋដូចដែលកូនទាហានធ្លាប់ ប្រាប់ ។ ព្រឹកឡើងពេលឃើញកូនទាហាន គាត់ក៏និយាយ : “យប់មិញ… យើងបានសាកជាមួយសត្វអូដ្ឋហើយ អារម្មណ៍ប្លែកសប្បាយម្យ៉ាងដែរ ។” ឮភ្លាមកូនទាហានក៏បើកភ្នែកធំៗ សួរទៅលោកអ៊ីសាក : “ពុទ្ធោ! យប់មិញលោកពិតជា…អីៗ…ជាមួយសត្វអូដ្ឋមែនឬ?” លោកអ៊ីសាកតប : “ចុះក្រែងថ្ងៃមុនឯងប្រាប់យើងថាពេលនឹកប្រពន្ធឱ្យទៅរកសត្វអូដ្ឋ មិនអញ្ចឹងហ្អេ???” “លោក យល់ច្រឡំហើយតាមពិតខ្ញុំថាទៅរកសត្វអូដ្ឋ គឺដើម្បីជិះវាទៅភូមិមួយដែលមានចម្ងាយប្រហែលជា ៥ គីឡូដីពីទីនេះ ទៅដល់ទីនោះនឹងមានស្រីស្អាតៗរង់ចាំស្វាគមន៍ណា…” កូនទាហានតប ។
រឿង៖ សត្វអូដ្ឋ
Copyright 2020 TAMDAN
By Voun Saphon
- ទំព័រដើម
- ចំណេះដឹងថ្មី
- _ចំណេះដឹងជាអត្ថបទ
- _ ចំណេះដឹងជាសម្លេង
- _ ប្រវត្តិសាស្រ្តពិភពលោក
- _ភូមិសាស្រ្តនយោបាយ
- គំនិត ទ្រឹស្ដី ការអប់រំផ្លូវចិត្ត
- _គូ សុភាព
- _ ឃីម សុខហេង
- _ គួច ម៉េងលី
- _DJ NaNa
- _អោម សេងបូរ៉ា
- _ អួន សារ៉ាត់
- _សម្ដីមាស
- ការកំសាន្ដ
- _ចម្រៀងសម័យ
- _ មរតកចម្រៀងដើម
- _រឿងកម្លែងខ្លីៗ
- រាត្រីរន្ធត់
- ប្រវត្តិបុគ្គលល្បីៗ
- មហាសេដ្ឋីពិភពលោក
- ប្រវត្តិសាស្រ្ត
- ប្រជុំរឿងព្រេងខ្មែរ
- ទេសចរណ៏
- ប្រសាទបុរាណ
- វិជ្ជាមេផ្ទះ