មាន បុរសម្នាក់ត្រឡប់មកពីបេសកម្មមុនកំណត់គាត់ បានមកផ្ទះហើយគោះទ្វា ប៉ុន្ដែគ្មានអ្នកណាមកបើកឲ្យគាត់សោះប្រហែលជាកន្លះម៉ោងក្រោយទើប គាត់ឃើញប្រពន្ធគាត់ចេញមកបើកឲ្យ។ ចូលមកដល់ក្នុងផ្ទះភ្លាមបុរសនោះមានអារម្មណ៍ថាក្ដៅស្អុះខ្លាំង ណាស់ក៏ទាទៅមុជទឹកភ្លាម។ ប្រពន្ធខំឃាត់យ៉ាងណាក៏មិនស្តាប់ នៅពេលដែលគាត់បើកទ្វារបន្ទប់ទឹក គាត់ឃើញបុរសម្នាក់ឈរមុខកញ្ចក់កំពុង សារ៉េតឺនុយឡើងវិញ។ បុរសនៅក្នុងបន្ទប់ទឹកនោះនិយាយទាំងគ្មានការភិតភ័យថា “ខ្ញុំ ពិតជាសុំទោសខ្លាំងណាស់ និយាយតាមត្រង់ទៅ ខ្ញុំបានលួចសាហាយស្មន់ជាមួយប្រពន្ធគេ ដែលនៅជាន់លើ ថ្ងៃនេះចៃដន្យអីប្តីគេមកផ្ទះមុនកំណត់ ដូច្នេះខ្ញុំក៏លួចចេញតាមបង្អួចចូលបន្ទប់ទឹកលោកតែម្ដងទៅ។ យល់ដល់យើងជាប្រុសដូចគ្នាសូមលោកឲ្យខ្ញុំចេញតាមទ្វារផ្ទះលោក ផង។” ឮដូចនេះ បុរសជាប្តីទ្រាំមិនបានក៏សើច ហើយជូនដំណើរបុរសនោះចេញតាមទ្វារផ្ទះរបស់ខ្លួន។ ពេលយប់ឡើងបុរសនោះរសាប់រសល់ដេកមិនលក់សោះ មួយសន្ទុះក្រោយមកក៏ងើបឡើងទះប្រពន្ធចំមុខមួយដៃយ៉ាងដំណំ ហើយនិយាយថា “ស្រីចង្រៃ! ហ៊ានក្បត់អញផងអ្ហេះ អញទើបតែនឹកឃើញផ្ទះអញគ្មានជាន់លើទេ!”
រឿង៖ ល្បិចទល់មេឃ
Copyright 2020 TAMDAN
By Voun Saphon
- ទំព័រដើម
- ចំណេះដឹងថ្មី
- _ចំណេះដឹងជាអត្ថបទ
- _ ចំណេះដឹងជាសម្លេង
- _ ប្រវត្តិសាស្រ្តពិភពលោក
- _ភូមិសាស្រ្តនយោបាយ
- គំនិត ទ្រឹស្ដី ការអប់រំផ្លូវចិត្ត
- _គូ សុភាព
- _ ឃីម សុខហេង
- _ គួច ម៉េងលី
- _DJ NaNa
- _អោម សេងបូរ៉ា
- _ អួន សារ៉ាត់
- _សម្ដីមាស
- ការកំសាន្ដ
- _ចម្រៀងសម័យ
- _ មរតកចម្រៀងដើម
- _រឿងកម្លែងខ្លីៗ
- រាត្រីរន្ធត់
- ប្រវត្តិបុគ្គលល្បីៗ
- មហាសេដ្ឋីពិភពលោក
- ប្រវត្តិសាស្រ្ត
- ប្រជុំរឿងព្រេងខ្មែរ
- ទេសចរណ៏
- ប្រសាទបុរាណ
- វិជ្ជាមេផ្ទះ