ថ្ងៃមួយឪពុករបស់ច្រិបបាននិយាយទូន្មានច្រិបនូវរឿងមួយ។
ពុក ៖ កូនឯងដាច់ខាតមិនត្រូវទៅមើលកុនអាសអាភាសដូចជាកន្លែងរាំស្រាតជាដើម។
កូន ៖ ហេតុអ្វីទៅពុក?
ពុក ៖ ព្រោះថាកូនអាចនឹងមើលឃើញរបស់ដែលកូនមិនគួរឃើញ។
ក្រោយ ពីស្តាប់សំដីរបស់ឪពុករួចមក
ច្រិបក៏ឆ្ងល់យ៉ាងខ្លាំង ហើយក៏ទៅទិញសំបុត្រចូលទស្សនា។ ក្រោយមកវាពិតជាបានឃើញរបស់ដែលមិនគួរឃើញមែន។ វាឃើញឪពុកវានៅទីនោះ!