អ្នកមីងពីរនាក់បានក្រើនរំឮកគ្នាថា៖
– នែ៎ ! បើ ប្ដីដឹកជ្រូកទៅលក់នៅទីក្រុងភ្នំពេញ មើលប្រយ័ត្នប្រយែងបន្តិច ពីព្រោះប្ដីរបស់ខ្ញុំដឹកជ្រូកទៅដល់កាលពីសប្ដាហ៍មុនបានប្រាប់មក គាត់ដាក់យ៉ាងប្រយ័ត្នប្រយែងដល់ ហោប៉ៅខាងក្នុងថែមទាំងខ្ទាស់ម្ជុលខ្ទាស់ទៀតនៅតែគេខ្វេះបាត់ !
អ្នកមីងម្នាក់ទៀតតប៖
– ឱ !
អញ្ចឹងមានអស្ចារ្យអី ! ចំណែកប្ដីរបស់ខ្ញុំ
ខ្ញុំទើបតែទិញខោស្លីបថ្មីចែសអោយគាត់ស្លៀកដឹកជ្រូកទៅលក់នៅភ្នំពេញ……ប៉ុន្តែ ពេលត្រឡប់មកផ្ទះវិញ
អាខោស្លីបនោះក៏ត្រូវគេខ្វេះបាត់ដែរ ! គិតទៅគួរអោយស្ញើបមែន ! ឱ ! ភ្នំពេញអើយ ! ឥឡូវដល់ម្លឹងផង !!