បុរសម្នាក់ពូកែខាងផឹក និង លេងល្បែងស៊ីសង មួយថ្ងៃៗគិតតែពីផឹកនិងលេងល្បែងរហូតដល់យប់ជ្រៅទើបចូលផ្ទះ។
ត្រលប់មកផ្ទះម្ដងៗប្រពន្ធតែងតែជេរប្រទិចចំអេះចំអះជារៀងរាល់ពេលឮតែពាក្យថា”អាចង្រៃ!”។
ថ្ងៃណាក៏ដូចថ្ងៃណាដែរ
បុរសនោះឮតែពាក្យជេររបស់ប្រពន្ធថា “អាចង្រៃ!” រាល់ ពេលប្រពន្ធជេរម្ដងៗបុរសនោះពុំមានប្រតិកម្មអ្វីទៅលើរបស់ ប្រពន្ធឡើយ បានត្រឹមតែអង្វរនិងញញឹមៗដាក់ប្រពន្ធប៉ុណ្ណោះ។ថ្ងៃមួយបុរសនោះ ផឹកស្រវឹងព្រមទាំងចាញ់ល្បែងស្ទើរអស់ពីខ្លួន ពេលត្រលប់មកផ្ទះវិញត្រូវប្រពន្ធជេរដូចសព្វដងទៀត
“អាចង្រៃ!” ឮ
ពាក្យជេរដូច្នោះដដែលៗទ្រាំពុំបានក៏វាយធ្វើបាបប្រពន្ធរហូតដល់ ធ្លាក់ពីកាំជណ្ដើរ។ប្រពន្ធធ្វើមាត់ម្ហបៗដោយក្ដីឈឺចាប់ខ្លាំង ឃើញដូច្នោះបុរសនឹកស្ដាយក្រោយនិងមានការអាណិតអាសូរប្រពន្ធយ៉ាង ខ្លាំង
ក៏ស្ទុះទៅបីប្រពន្ធទាំងធ្វើមាត់ម្ហបៗ ដូចជាចង់និយាយអ្វីប្រាប់
រួចបុរសក៏ឱនស្ដាប់ ប្រពន្ធនិយាយស្រាលៗថា “អាចង្រៃ!!!!”៕