ពិសិដ្ឋគឺជាសិស្សពូកែប្រចាំសាលាព្រះស៊ីសុវត្ថិ។ ឆ្នាំនេះគេបានប្រលងជាប់លេខ១ សិស្សពូគណិតវិទ្យាទូទាំងប្រទេស។ ក្រោយពេលគោរពទង់ជាតិលោកនាយកបានកាន់មេក្រូហៅឈ្មោះគេឡើងទទួលរង្វាន់។ លោកនាយកបានស្រែកហៅឈ្មោះ ពិសិដ្ឋជាច្រើនដងទំរាំឃើញគេធ្វើដំណើរមកយឺតៗ។ លោកនាយកឆ្ងល់ក៏សួរ : “ប្អូនមិនបានលឺឈ្មោះទេឬ ម្តេចក៏យូរយ៉ាងនេះទើបឡើងមក?” “មិនមែនខ្ញុំមិនលឺឈ្មោះទេ គឺខ្ញុំចង់អោយសិស្សទាំងឡាយលឺឈ្មោះខ្ញុំបាច្បាស់បន្តិច។” ពិសិដ្ឋឆ្លើយ។
រឿង៖ សិស្សពូកែ តែ…
Copyright 2020 TAMDAN
By Voun Saphon