មានប្ដីប្រពន្ធមួយគូទើបរៀបការថ្មីថ្មោង ពួកគេមានការងារធ្វើរៀងៗខ្លួន ។ ថ្ងៃមួយនៅពេលល្ងាចមានពិធីជប់លៀងមួយនៅឯក្រុមហ៊ុន ប្រពន្ធបានសុំអនុញ្ញាតពីប្ដីទៅចូលរួមពិធីជប់លៀងតែម្នាក់ឯង ។ រយះពេលបីបួនម៉ោងក្រោយមកប្រពន្ធក៏ត្រឡប់មកផ្ទះវិញ ។
ប្រពន្ធៈ បង, ប្ដីសំលាញ់! (ប្រពន្ធគោះទ្វារ)
ប្ដីៈ អូ! អូនមកវិញហើយឬ? (ប្ដីបើកទ្វារឲ្យប្រពន្ធចូលផ្ទះ)
ប្រពន្ធៈ អរគុណបងសំលាញ់! (នាងថើបអរគុណប្ដីមួយខ្សឺត)
ប្ដីៈ អារ! ថ្ងៃនេះអូនញ៉ាំស្រាច្រើនម្លេះ?
ប្រពន្ធៈ ទេ! អូនអត់បានញ៉ាំទេ ។
ប្ដីៈ ហេតុអីបានជាខ្លួនអូនធំក្លិនស្រាខ្លាំងម្លេះ?
ប្រពន្ធៈ ទេ, ប្រធានអូនទេដែលជាអ្នកញ៉ាំ?
ប្ដីៈ !!! ។