មានបុរសម្នាក់បានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន និងសាហាយស្មន់ នៅពេលត្រលប់មកផ្ទះវិញ ទីបញ្ចប់ត្រូវទទួលទោសជាឃាតករ ។
ថ្ងៃបន្ទាប់ រឿងនេះត្រូវបានចុះផ្សាយលើទំព័រកាសែត ផ្សព្វផ្សាយគ្រប់ទីកន្លែង ។ បុរសម្នាក់ដែលជាអ្នកជិតខាងបានដឹងដំណឹងនេះក៏និយាយថា
: “ហឺយ!
ហេងវិញ! រឿងនេះកើតឡើងនៅចំថ្ងៃអង្គារ បើមិនចឹងវានឹងធ្ងន់ធ្ងរជាងនេះទៅទៀត” ។ ស្រាប់តែអ្នកជិតខាងម្នាក់ទៀតឆ្ងល់ក៏សួរទៅបុរសនោះថា
: “ហេតុអ្វីក៏ធ្ងន់ធ្ងរជាងនេះទៅទៀត? វានឹងមានអ្វីកើតទៀត?” “បើប្ដីនោះមកនៅថ្ងៃច័ន្ទ
អ្នកស្លាប់នោះគឺខ្ញុំទេ! រឿងអីមិនធ្ងន់ធ្ងរនោះ” ។