ពីរ នាក់ប្ដីប្រពន្ធទើបនឹងរៀបការហើយពួកគេក៏នាំគ្នាទៅញ៉ាំអាហារ នៅក្នុងហាងមួយ ពេលកំពុងញ៉ាំមានស្រ្តីចំណាស់ម្នាក់នៅតុក្បែរនោះចេះតែសំលឹងមើល មកអ្នកទាំងពីរហើយពេលសំលឹងចំមុខចេះតែញញឹមដាក់។ មួយសន្ទុះក្រោយមកស្រ្តីចំណាស់នោះក៏ដើរមកកាន់តុអ្នកទាំងពីរ និយាយថា ៖ “ក្មួយស្រីឯងមុខដូច កូនស្រី អ៊ុំណាស់តែគួរឲ្យស្ដាយនាងស្លាប់បាត់ទៅហើយ មុននឹងអ៊ុំដើរចេញទៅសុំក្មួយហៅអ៊ុំថា ម៉ាក់មួយម៉ាត់បានទេ“? រួចស្រ្តីចំណាស់នោះក៏ដើរចេញទៅ។ អ្នកទាំងពីរគិតឡើងអាណិតដល់អ៊ុំស្រីក៏លើកដៃលានិយាយថា ៖ “បាយបាយម៉ាក់…” ទៅកាន់អ៊ុំស្រី។ ពេលនោះអ៊ុំស្រីក៏លើកដៃបាយបាយតបវិញហើយប្រាប់អ្នកគិតលុយថា ៖ “ចាំគិតលុយពីកូនខ្ញុំទាំងពីរនោះទៅ” ហើយគាត់ក៏ដើរចេញទៅបាត់។ ពេលហូបអាហារហើយអ្នកទាំងពីរនាក់ប្ដីប្រពន្ធក៏ហៅឲ្យគេគិតលុយ ដោយឃើញគិតលុយលើសក៏សួរទៅអ្នកគិតលុយថា ៖ “ខ្ញុំហូបអស់តែពីរចានហេតុអ្វីគិតដល់ទៅបីចាន?” អ្នកគិតលុយតបវិញ ៖ “ម៉ាក់លោកឲ្យគិតលុយពីអ្នកទាំងពីរ“៕
រឿង៖ ម៉ែបោក !
Copyright 2020 TAMDAN
By Voun Saphon
- ទំព័រដើម
- ចំណេះដឹងថ្មី
- _ចំណេះដឹងជាអត្ថបទ
- _ ចំណេះដឹងជាសម្លេង
- _ ប្រវត្តិសាស្រ្តពិភពលោក
- _ភូមិសាស្រ្តនយោបាយ
- គំនិត ទ្រឹស្ដី ការអប់រំផ្លូវចិត្ត
- _គូ សុភាព
- _ ឃីម សុខហេង
- _ គួច ម៉េងលី
- _DJ NaNa
- _អោម សេងបូរ៉ា
- _ អួន សារ៉ាត់
- _សម្ដីមាស
- ការកំសាន្ដ
- _ចម្រៀងសម័យ
- _ មរតកចម្រៀងដើម
- _រឿងកម្លែងខ្លីៗ
- រាត្រីរន្ធត់
- ប្រវត្តិបុគ្គលល្បីៗ
- មហាសេដ្ឋីពិភពលោក
- ប្រវត្តិសាស្រ្ត
- ប្រជុំរឿងព្រេងខ្មែរ
- ទេសចរណ៏
- ប្រសាទបុរាណ
- វិជ្ជាមេផ្ទះ