នារីពីរនាក់និយាយគ្នា ៖
– ចាណែត, រៀបការរួចឯងចង់បានកូនប៉ុន្មាននាក់?
– សូម្បីមួយក៏ខ្ញុំមិនចង់បានផង
– ម៉េចអ៊ីចឹង? ខ្លាចខាតពេលធ្វើការកើបប្រាក់មែនទេ?
– ខ្លាចខាតខ្មោចយក៍ស្អី!
មិនទាន់មានប្ដីផង យើងមានកូន៣នាក់ស្រេចទៅហើយ ។
សព្វថ្ងៃគ្នារកប្រាក់ចិញ្ចឹមពួកវាស្ទើរមិនចង់ឈ្នះផង
ទម្រាំបើមានកូនថែមទៀត ចិញ្ចឹមម៉េចរួចទៅ?