ស្រីបម្រើមុខស្លេកស្លាំងរត់ទៅជួបថៅកែស្រីរបស់ខ្លួន ៖
-វីវរហើយលោកស្រី, ថៅកែប្រុសកំពុងផ្ទុះកំហឹងដូចភ្នំភ្លើង
។ ថ្ងៃនេះមានរឿងធំហើយ ។
-រឿងយ៉ាងម៉េច ?
-ពុំ ដឹងអ្នកណាប្រាប់គាត់ថា ពេលគាត់ទៅខេត្តឆ្ងាយមានប្រុសម្នាក់មកដេកនៅផ្ទះនេះ ទើបតែចេញទៅវិញ
ព្រឹកមិញ មុនគាត់មកដល់ប្រហែល៣ម៉ោង ។
-បើអ៊ីចឹងឯងជួយយើងផងទៅ ។
-ឱ្យខ្ញុំជួយយ៉ាងម៉េច ?
-ឯងទទួលជំនួសយើងថា ប្រុសនោះមករកឯង
មិនមែនមករកយើងទេ។
-រឹតតែមិនបានទៅទៀត ។
-ម៉េចអ៊ីចឹង ?
-ព្រោះ គាត់ធ្លាប់និយាយជាមួយខ្ញុំថា
គាត់សុខចិត្តលែងលោកស្រី មិនបោះបង់ខ្ញុំដាច់ខាត ។
បើគាត់ឮថា ប្រុសនោះមករកខ្ញុំ មិនមែនរកលោកស្រី
ខ្ញុំមុខជាត្រូវស្លាប់ជំនួសលោកស្រីមិនខាន ។