សិស្សពីរនាក់និយាយគ្នា ៖
-នៅជិតផ្ទះអញមានអាមួយនោះរៀនថ្នាក់ទី៦ តែអត់ចេះអីសោះ
អក្សរក៏អានមិនរួចដែរ ម៉្លោះហើយ ម៉ែឪវាបង្ខំឱ្យរៀនកួរថ្នាក់ទី១រាល់ល្ងាច ។
អញឆ្ងល់ណាស់
តើឆ្នាំក្រោយវាដោះស្រាយយ៉ាងម៉េចទៅ ?
-មានអីពិបាក, ឆ្នាំក្រោយពេលព្រឹករៀនថ្នាក់ទី៧ ពេលល្ងាចរៀនកួរបន្តថ្នាក់ទី២
ទៀតទៅ ។