ម៉ោង ១២ អាធ្រាត្រ លោកអនុប្រធានទីមួយនៃមន្ទីរពេទ្យ « ក » ត្រឡប់មកពីច្រៀងខារ៉ាអូខេវិញ ក៏ឆៀងចូលកន្លែងប្រចាំការរបស់មន្ទីរពេទ្យ ដែលនៅទីនោះ មានវេជ្ជបណ្ឌិតម្នាក់ ប្រញាប់លើកកៅអីអញ្ជើញអង្គុយ ។
លោកប្រធានទីមួយសួរ ៖
- យប់នេះ មានអ្នកជំងឺសង្គ្រោះបន្ទាន់ទេ ?
- បាទ, អត់ទេ ស្ងាត់ល្អណាស់ ។ ប៉ុន្តែ មានដែរ ។
- ម៉េចម្ដងអត់ ម្ដងមានអ៊ីចឹង ?
- បាទ, គឺអ៊ីចេះ ។ កាលពីម៉ោង ១០ ពុំដឹងយាយប៉ិណាទេ
សម្ដីចេញមកឈ្លើយទាំងបាវ ៗ សួរកំបុតកំបុយ ។
“ មន្ទីរពេទ្យ
« ក
» មែនទេ
? យកឡានមួយគ្រឿងមកផ្ទះលេខ
០៤ ផ្លូវ « ខ » ជាបន្ទាន់
គ្រួសារខ្ញុំចុកពោះខ្លាំងណាស់” ហ៊ិះ យាយប៉ិនោះ ធ្វើមើលតែមន្ទីពេទ្យ
« ក
» ជាំរបស់ខ្លួន
ហើយចំណែកប្ដីខ្លួន ជាឪរបស់គេឯងក្នុងមន្ទីរពេទ្យនេះអ៊ីចឹង ។ គិតមើល
មន្ទីរពេទ្យយើង
មានរថយន្តតែបីគ្រឿងប៉ុណ្ណោះ តែមួយគ្រឿង
ជូនលោកប្រធានទៅស្រុក សួរសុខទុក្ខម្ដាយគាត់
មួយគ្រឿងទៀត ជូនលោកអនុប្រធានទីពីរ ចុះស្រាវជ្រាវរោគឆ្លងតាមមូលដ្ឋាន
អត់ទាន់ត្រឡប់មកវិញ ចំណែកមួយគ្រឿងទៀត ជូនលោកបងទៅច្រៀងខារ៉ាអូខេ ។
ហេតុនេះ ខ្ញុំឆ្លើយទៅយាយប៉ិនោះវិញថា
រថយន្តមន្ទីរពេទ្យ «
ក »
កំពុងជាប់រវល់ ។ បើប្ដីអ្នកស្រីឈឺធ្ងន់ អ្នកស្រីដឹកគាត់តាមរថយន្តតាក់ស៊ីមក
ឬ តាមស៊ីក្លូ ម៉ូតូឌុបក៏បាន ។ ពួកខ្ញុំរវល់ណាស់ អត់ទំនេរទេ
។ តាមដែលស្អប់សម្ដីឈ្លើយរបស់យាយប៉ិនោះ ខ្ញុំវិះព្រលះវិញឱ្យណាណីម្ដង
តែទប់ចិត្តបាន
ទើបឆ្លើយអ៊ីចឹងតែម្ដង ឱ្យចប់រឿង…
- ឈប់សិន ! អម្បាញ់មិញ លោកថា យាយប៉ិនោះប្រាប់ផ្ទះលេខប៉ុន្មាន ? នៅផ្លូវណា
?
- បាទ ផ្ទះលេខ ០៤ ផ្លូវ « ខ » …
- ថាម៉េច ?
ផ្ទះលេខ ០៤ ផ្លូវ « ខ » ? វីវរហើយ
! នេះជាផ្ទះឯកឧត្ដមអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹងទេ ? មិនត្រឹមតែឪទេ
គឺលើឪទៅទៀត ។