បុរស បីនាក់ត្រលប់ពីបុណ្យចុងភូមិវិញទាំងខ្លួនស្រវឹងស្រា ដើរសំដៅទៅផ្ទះឆ្លងកាត់វាលស្រែ។បុរសទាំងបីដើរបណ្ដើរច្រៀង បណ្ដើរក៏ប្រទះឃើញអាចម៍គោមួយដុំនឹកស្មានថាជាមួកសំបុក។បុរសទី មួយលូកដៃរើសដឹងច្បាស់ថាជាអាចម៍គោក៏និយាយថា ៖ “មួក សំបុកនេះរហែកហើយខ្ជិលយកណាស់វ៉ើយ!”។បុរសទីពីរមានចិត្តចង់ បានក៏និយាយថា ៖ “មួករហែកនេះចាំអញយកទៅប៉ះ” រួចបុរសទីពីរក៏យកដៃលូកចាប់ដឹងច្បាស់ទៀតថាជាអាចម៍គោហើយក៏ និយាយថា ៖ “មួកនេះរហែកធំពេកយកមិនកើតទេ!”។ ឮដូច្នោះបុរសទីបីក៏ស្រែកឡើងភ្លាម ៖ “មើល!រហែកប៉ុណ្ណា ចាំអញយកទៅប៉ះ” និយាយចប់ភ្លាមបុរសទីបីក៏លូកដៃចាប់ ៖ “យី! អាចម៍គោក៏ពួកវាមិនប្រាប់!!” ៕
រឿង៖ មួកសំបុក
Copyright 2020 TAMDAN
By Voun Saphon
- ទំព័រដើម
- ចំណេះដឹងថ្មី
- _ចំណេះដឹងជាអត្ថបទ
- _ ចំណេះដឹងជាសម្លេង
- _ ប្រវត្តិសាស្រ្តពិភពលោក
- _ភូមិសាស្រ្តនយោបាយ
- គំនិត ទ្រឹស្ដី ការអប់រំផ្លូវចិត្ត
- _គូ សុភាព
- _ ឃីម សុខហេង
- _ គួច ម៉េងលី
- _DJ NaNa
- _អោម សេងបូរ៉ា
- _ អួន សារ៉ាត់
- _សម្ដីមាស
- ការកំសាន្ដ
- _ចម្រៀងសម័យ
- _ មរតកចម្រៀងដើម
- _រឿងកម្លែងខ្លីៗ
- រាត្រីរន្ធត់
- ប្រវត្តិបុគ្គលល្បីៗ
- មហាសេដ្ឋីពិភពលោក
- ប្រវត្តិសាស្រ្ត
- ប្រជុំរឿងព្រេងខ្មែរ
- ទេសចរណ៏
- ប្រសាទបុរាណ
- វិជ្ជាមេផ្ទះ