អ្នកគ្រូមា្នក់កំពុងបង្រៀនរឿងស៊ើបអង្កេតសាកសព អោយនិស្សិតពេទ្យមួយក្រុម ហើយក៏លើកជាសំណួរថា ៖
–មើល៍ ! នរណាដឹងខ្លះថា សពនេះលង់ទឹកស្លាប់ឬទេ ?
និសិត្សពីរនាក់បានឆ្លើយស្របគ្នាឡើងថា ៖
–បាទ ! គឺមានតែវះកាត់មើលថាមានទឹកនៅក្នុងសួត ឬក្រពះអាហារឬអត់
!
អ្នកគ្រូពេទ្យគ្រាន់តែញញឹម
ហើយងាកទៅសួរនិសិត្សកំហិលម្នាក់ទៀតថា ៖
–មើល៍ ! ប្អូន សាន
តើឯងដឹងថាសពនេះស្លាប់ដោយសារលង់ទឹកដែរឬទេ ?
សាន ឆ្លើយភ្លាមថា ៖
–បាទ ! អ្នកគ្រូ
ធម្មតាបើដឹងថាមនុស្សនោះលង់ទឹកស្លាប់ម្ល៉េះសមស្រែកអោយគេជួយបាត់ទៅហើយ ។
–អុញ ! មើលគេឆ្លើយ (អ្នកគ្រូលាន់មាត់)