នៅ សម័យសង្គ្រាមលោកលើកទី២ កងទ័ពអាល្លឺម៉ង់ចាប់បានឈ្លើយសឹកបីនាក់ ជាជនជាតិផ្សេងៗគ្នា ទីមួយជាជនជាតិអង់គ្លេស ទីពីរជាជនជាតិជប៉ុន ទីបីជាជនជាតិសាំងហ្គាពួរ។នៅពេលនោះមេទ័ពអាល្លឺម៉ង់បាននិយាយទៅ កាន់ឈ្លើយសឹកទាំងនោះថា ៖ “បើអ្នកណាអាចរត់គេចខ្លួនពី ការតាមបាញ់របស់ពួកយើងបានចំងាយ១០០ម៉ែត្រនោះយើងនឹងដោះលែងអ្នក នោះឲ្យមានសេរីភាព”។ ពេលឮដូច្នេះឈ្លើយសឹកទាំងបីនាក់ចាប់ផ្ដើមរត់យ៉ាងលឿនដែល ពួកគេមិនធ្លាប់រត់ពីមុនមក។ស្រាប់តែរត់បានចម្ងាយប្រហែល៨០ ម៉ែត្រឈ្លើយសឹកជនជាតិអង់គ្លេសត្រូវគេបាញ់ដួលមុននឹងស្លាប់គាត់ បានស្រែកក្នុងន័យស្នេហាជាតិថា ៖ “សូមឲ្យព្រះមហាក្សត្រីយានីមានជន្មាយុយឺនយូរ!” ។ បន្ទាប់មកឈ្លើយសឹកពីរនាក់ផ្សេងទៀតក៏បន្តរត់ដល់ម៉ែត្រទី៩០ ស្រាប់តែគេបាញ់ត្រូវឈ្លើយសឹកជនជាតិជប៉ុនហើយមុននឹងស្លាប់គាត់ បានស្រែកដូចអ្នកមុនថា ៖ “ជយោ! ព្រះចៅអធិរាជជប៉ុន” រួចក៏បានស្លាប់ទៅ។នៅសល់តែឈ្លើយសឹកតែម្នាក់ក៏បានបន្តរត់ ទៅទៀត នៅពេលដល់ម៉ែត្រទី ៩៣, ៩៥, ៩៨, ៩៩ ស្រាប់តែសូរកាំភ្លើងបាញ់…ផាំង! ត្រូវជនជាតិសាំងហ្គាពួរ ហើយមុននឹងស្លាប់គាត់បានស្រែកថា ៖ “នៅសល់តែមួយម៉ែត្រទៀតប៉ុណ្ណោះ ហេតុអ្វីក៏មិនបញ្ចុះតម្លៃផង!!” ៕
រឿង៖ តថ្លៃ
Copyright 2020 TAMDAN
By Voun Saphon
- ទំព័រដើម
- ចំណេះដឹងថ្មី
- _ចំណេះដឹងជាអត្ថបទ
- _ ចំណេះដឹងជាសម្លេង
- _ ប្រវត្តិសាស្រ្តពិភពលោក
- _ភូមិសាស្រ្តនយោបាយ
- គំនិត ទ្រឹស្ដី ការអប់រំផ្លូវចិត្ត
- _គូ សុភាព
- _ ឃីម សុខហេង
- _ គួច ម៉េងលី
- _DJ NaNa
- _អោម សេងបូរ៉ា
- _ អួន សារ៉ាត់
- _សម្ដីមាស
- ការកំសាន្ដ
- _ចម្រៀងសម័យ
- _ មរតកចម្រៀងដើម
- _រឿងកម្លែងខ្លីៗ
- រាត្រីរន្ធត់
- ប្រវត្តិបុគ្គលល្បីៗ
- មហាសេដ្ឋីពិភពលោក
- ប្រវត្តិសាស្រ្ត
- ប្រជុំរឿងព្រេងខ្មែរ
- ទេសចរណ៏
- ប្រសាទបុរាណ
- វិជ្ជាមេផ្ទះ