ឆើត ជាមន្ត្រីធំម្នាក់នៅក្រសួងមួយ គាត់មានប្រាក់កាសនិងមិត្តភ័ក្ដិជាច្រើន ហើយពួកគាត់តែងបបួលគ្នាដើរលេងស៊ីផឹកមិនសូវចូលផ្ទះទេ ទោះបីជាប្រពន្ធជេរស្ដីយ៉ាងណាក៏ដោយ ។ ល្ងាចមួយនៅពេលដែលឆើតមិនទាន់ទៅដើរលេង ប្រពន្ធក៏បាននិយាយទៅកាន់ប្ដីរបស់គាត់ថា ៖
– ប្រពន្ធ
៖ បងល្មមកែខ្លួនហើយខ្លួនបងចាស់ហើយ
បើមិនខ្មាសញាតិក៏គួរខ្មាសកូនចៅដែរ… ។
– ឆើត ៖ យី ! នេះបានចំជាប្រពន្ធដ៏ល្អរបស់បងមែន ដឹងថាប្ដីចាស់ក៏អោយប្ដីកែខ្លួន
មិនអីទេពីរ-បីថ្ងៃទៀត បងនឹងទៅភ្នំពេញអោយគេម៉ាស្សាមុខមាត់ស្បែក ធានាថាពិតជាស្អាតដូចកាលនៅពីកំលោះអញ្ចឹង
។
– ប្រពន្ធ ៖ ខ្ញុំអោយបងកែខ្លួនឈប់ដើរលេងយប់ទៀត
មិនមែនអោយបងទៅម៉ាស្សាមុខមាត់ទេ… ។
– ឆើត ៖ អុញ ? ? ?