លោក Brown ជាបុរស ម្នាក់សកម្មនឹងការងារដូច្នេះគាត់ចំណាយពេលទៅលើការងារច្រើនជាង រឿងផ្ទាល់ខ្លួន។លុះដល់ពេលយូរៗទៅគាត់មានអាការៈញ៉ាំពុំបាន គេងក៏ពុំសូវលក់ដូច្នេះគាត់ក៏សំរេចចិត្តទៅជួបនឹងគ្រូពេទ្យ។ ថ្ងៃមួយលោក Brown បានជួបនឹងគ្រូពេទ្យ លោកគ្រូពេទ្យបានសួរអំពីការរស់នៅរបស់គាត់ ទាំងការហូបចុកនិងសកម្មភាពការងារ។បន្ទាប់មកលោកគ្រូពេទ្យបាន ប្រាប់ទៅកាន់លោក Brown ថា ៖ “លោកខ្វះ សារជាតិវីតាមីននៅក្នុងខ្លួនជាពិសេសវីតាមីនដែលមាននៅក្នុងផ្លែ ឈើដែលមានសំបកពណ៌ក្រហមនិងពណ៌បៃតង។ម្យ៉ាងទៀតលោកគួរតែញ៉ាំទាំង សំបករបស់វាផងទើបប្រសើរព្រោះសំបកផ្លែឈើមានប្រយោជន៍ណាស់សំរាប់ បំប៉នសុខភាពរបស់លោកក្នុងស្ថានភាពបច្ចុប្បន្ន ដូច្នេះលោកគួរវិញញ៉ាំសំបកផ្លែឈើពណ៌ក្រហមនិងបៃតងដែលលោកចូល ចិត្តជាងគេឲ្យបានចំនួនពីរបីផ្លែក្នុងមួយថ្ងៃ” ។លោក Brown ឮដូច្នោះដកដង្ហើមធំរួចមានទឹកមុខមិនសប្បាយចិត្តហើយបាននិយាយ ថា ៖ “ហ៊ី! ផ្លែឈើដែលខ្ញុំចូលចិត្តជាងគេ គឺ ផ្លែដូង!!” ៕
រឿង៖ វីតាមីន
Copyright 2020 TAMDAN
By Voun Saphon
- ទំព័រដើម
- ចំណេះដឹងថ្មី
- _ចំណេះដឹងជាអត្ថបទ
- _ ចំណេះដឹងជាសម្លេង
- _ ប្រវត្តិសាស្រ្តពិភពលោក
- _ភូមិសាស្រ្តនយោបាយ
- គំនិត ទ្រឹស្ដី ការអប់រំផ្លូវចិត្ត
- _គូ សុភាព
- _ ឃីម សុខហេង
- _ គួច ម៉េងលី
- _DJ NaNa
- _អោម សេងបូរ៉ា
- _ អួន សារ៉ាត់
- _សម្ដីមាស
- ការកំសាន្ដ
- _ចម្រៀងសម័យ
- _ មរតកចម្រៀងដើម
- _រឿងកម្លែងខ្លីៗ
- រាត្រីរន្ធត់
- ប្រវត្តិបុគ្គលល្បីៗ
- មហាសេដ្ឋីពិភពលោក
- ប្រវត្តិសាស្រ្ត
- ប្រជុំរឿងព្រេងខ្មែរ
- ទេសចរណ៏
- ប្រសាទបុរាណ
- វិជ្ជាមេផ្ទះ