កាល ពីព្រេងនាយមាន សេដ្ឋីម្នាក់មានកូនក្រមុំរូបសម្ផស្សស្រស់ស្អាតគួរជាទី ស្រលាញ់។ គាត់ចង់បានកូនប្រសារដែលមានប្រាជ្ញាវៃឆ្លាតក៏បញ្ជាឲ្យគេប៉ាវ គងប៉ាវឃ្មោះរកយុវជនដែលមានប្រាជ្ញាដោយមានលក្ខខណ្ឌថាបើមាន បេក្ខជនណាអាចធ្វើឲ្យដំរីលើកជើងបានលោកសេដ្ឋីនឹងលើកកូនក្រមុំ ឲ្យភ្លាម។ មានបេក្ខជនជាច្រើនបានមកចូលរួមប្រឡងយ៉ាងច្រើនតែមិនអាចធ្វើ ឲ្យសត្វដំរីលើកជើងបានឡើយ។ តែនៅសល់បុរសម្នាក់មកពីស្រុកលើគាត់ដើរពីក្រោយដំរីរួចក៏ដាល់ ចំពងដំរីមួយដៃយ៉ាងដំណំធ្វើឲ្យដំរីឈឺលោតលើកជើង៣ជើង៤ ភ្លាមនោះលោកសេដ្ឋីញញឹមពេញចិត្តយ៉ាងខ្លាំងដោយគិតថាបុរសម្នាក់ នេះពិតជាមានប្រាជ្ញាណាស់គាត់ក៏និយាយទៅកាន់បុរសនោះថា ៖ “បើ ឯងធ្វើឲ្យដំរីគ្រវីក្បាលបានយើងនឹងលើកកូនស្រីនិងចែកទ្រព្យ សម្បត្តិពាក់កណ្ដាលឲ្យភ្លាម”។ ឮដូច្នេះបុរសនោះក៏ដើរទៅជិតត្រចៀកដំរីហើយខ្សឹបប្រាប់ដំរី ថា ៖ “ម៉េចឯងចង់ត្រូវមួយដៃទៀតឬ?” ឮសូរភ្លាមដំរីភ័យណាស់ក៏គ្រវីក្បាលញ័រដូចគោស្រាំងទិច ៕
រឿង៖ សេដ្ឋីរើសកូនប្រសារ
Copyright 2020 TAMDAN
By Voun Saphon
- ទំព័រដើម
- ចំណេះដឹងថ្មី
- _ចំណេះដឹងជាអត្ថបទ
- _ ចំណេះដឹងជាសម្លេង
- _ ប្រវត្តិសាស្រ្តពិភពលោក
- _ភូមិសាស្រ្តនយោបាយ
- គំនិត ទ្រឹស្ដី ការអប់រំផ្លូវចិត្ត
- _គូ សុភាព
- _ ឃីម សុខហេង
- _ គួច ម៉េងលី
- _DJ NaNa
- _អោម សេងបូរ៉ា
- _ អួន សារ៉ាត់
- _សម្ដីមាស
- ការកំសាន្ដ
- _ចម្រៀងសម័យ
- _ មរតកចម្រៀងដើម
- _រឿងកម្លែងខ្លីៗ
- រាត្រីរន្ធត់
- ប្រវត្តិបុគ្គលល្បីៗ
- មហាសេដ្ឋីពិភពលោក
- ប្រវត្តិសាស្រ្ត
- ប្រជុំរឿងព្រេងខ្មែរ
- ទេសចរណ៏
- ប្រសាទបុរាណ
- វិជ្ជាមេផ្ទះ