នាយចក់បានលួច ស្រលាញ់នាងសយចៅយាយសួនលក់ ចេកចៀននៅចុងភូមិ ។ នាយចក់មិនដឹងធ្វើម្ដេចបាននៅជិតនាង ។ ថ្ងៃមួយក្រោយមកពីផឹកវិញនាយចក់នឹកឃើញវិធីមួយគឺតែងខ្លួនជា ស្រី ។ នៅពេលយប់នោះនាយចក់បានមកដល់ផ្ទះយាយសួន ហើយធ្វើជាសុំស្នាក់អាស្រ័យ យាយសួនឃើញហើយអាណិតខ្លួនជាស្រីស្មើហ្នឹងហើយមិនដឹងជាទៅដេកពួន ឯណាទេ ក៏និយាយថា ៖ “អើផ្ទះយាយគ្មានកន្លែងដេកទេ តែចៅអាចដេកលើគ្រែ ក្នុងមុងជាមួយចៅសយបាន” ។ លុះព្រឹកឡើងដោយស្រវឹងពីថ្ងៃផងនាយចក់ដេកទាល់តែថ្ងៃចេស ។ ដោយឃើញដេកយូរពេកយាយសួនក៏បានដើរមកដាស់ ហើយឃើញនាយចក់ដេកលាត់សំពត់ឡើងលើអស់ក៏ស្រែក ៖ “ចៅអញ! ចៅគេទេវ៉ើយ! ជាប់អាចម៍មួយដុំនៅពីលើ” និយាយរួចយាយសួនក៏យកចង្កឹះចៀន ចេកចៀនដែលជាប់ខ្លាញ់ក្ដៅគគុកទៅត្បៀតអាចម៍នោះចេញ ។ ស្រាប់តែពេលនោះនាយចក់ស្រែកភ្លាត់សម្លេង ៖ “អូ៎យ! រលាកផស់អញខ្ទេចអស់ហើយ”….!!!
រឿង៖ យាយលក់ចេកចៀន
Copyright 2020 TAMDAN
By Voun Saphon
- ទំព័រដើម
- ចំណេះដឹងថ្មី
- _ចំណេះដឹងជាអត្ថបទ
- _ ចំណេះដឹងជាសម្លេង
- _ ប្រវត្តិសាស្រ្តពិភពលោក
- _ភូមិសាស្រ្តនយោបាយ
- គំនិត ទ្រឹស្ដី ការអប់រំផ្លូវចិត្ត
- _គូ សុភាព
- _ ឃីម សុខហេង
- _ គួច ម៉េងលី
- _DJ NaNa
- _អោម សេងបូរ៉ា
- _ អួន សារ៉ាត់
- _សម្ដីមាស
- ការកំសាន្ដ
- _ចម្រៀងសម័យ
- _ មរតកចម្រៀងដើម
- _រឿងកម្លែងខ្លីៗ
- រាត្រីរន្ធត់
- ប្រវត្តិបុគ្គលល្បីៗ
- មហាសេដ្ឋីពិភពលោក
- ប្រវត្តិសាស្រ្ត
- ប្រជុំរឿងព្រេងខ្មែរ
- ទេសចរណ៏
- ប្រសាទបុរាណ
- វិជ្ជាមេផ្ទះ