បុរសជាប្តីម្នាក់សម្គាល់ឃើញប្រពន្ធមានភាពតោះតើយជាមួយខ្លួន កើតចិត្តសង្ស័យ ក៏ជួលអ្នកស៊ើបការណ៍ ឯកជនម្នាក់ ឱ្យតាមដានចាប់ភស្តុតាងប្រពន្ធក្បត់ចិត្តសំរាប់ជាសំអាងលែងលះ ។ មួយសប្តាហ៍ក្រោយអ្នក ស៊ើបការណ៍ឯកជនយកកាស្សែតវីដេអូមួយមកប្រគល់ឱ្យបុរសជាប្តី បន្ទាប់មកអង្គុយចាក់មើលទាំងអស់ គ្នា ។
បុរសជាប្តីឃើញប្រពន្ធរបស់ខ្លួនបណ្តើរប្រុសម្នាក់ ។ ពួកគេសើចកក្អឹកជាមួយគ្នាក្នុងសួនច្បារ
រួចហើយ សើចកក្អឹកជាមួយគ្នាក្នុងហាងកាហ្វេ ចុងក្រោយពួកគេសើចកក្អឹកជាមួយគ្នាក្នុងរង្គសាល…។
បុរសជា ប្តីបញ្ចោញស្នូរហ៉ឹះ ដោយក្តីក្តៅក្រហាយ ព្រមទាំងនិយាយខ្លាំងៗ ៖
-ពិតជាមិនអាចជឿបានមែន!
អ្នកស៊ើបការណ៍ឯកជនសួរវិញ ៖
-លោកនៅតែមិនជឿយ៉ាងម៉េចទៀត បើអ្វីៗច្បាស់ក្រឡែតយ៉ាងនេះទៅហើយ?
-ខ្ញុំមិនអាចជឿចំពោះអាប្រុសនោះតើ។
វាបណ្តើរប្រពន្ធអ្នកដទៃមិនមែនប្រពន្ធវាផង តែវាបែរជាសប្បាយ ចិត្តម្លឹងៗទៅកើត។
ពិតជាមិនអាចជឿបានមែន ៕