ស្ត្រីជាប្រពន្ធអង្គុយស្ដាប់ចាបយំលើមែកឈើ ឮពីរោះត្រចៀកពេកក៏សួរប្តី ៖
-បងស្ដាប់មើល, ចាបនោះសំឡេងស្រួយ
ច្រៀងពីរោះមែនទែន ។ វាជាចាបសោះ ហេតុម៉េចច្រៀង ពីរោះម៉្លេះ?
-វាត្រូវតែច្រៀងពីរោះអ៊ីចឹងហើយ ព្រោះក្នុងចិត្តវាគ្មានជាប់ជំពាក់អ្វីដូចបង។
-ជាប់ជំពាក់យ៉ាងម៉េច?
-វា គ្មានប្រពន្ធ គ្មានជំពាក់បំណុលគេ
គ្មានខ្វល់រឿងអត់ការងារធ្វើ អត់ដែលតឹងទ្រូងដោយសារ ប្រពន្ធរំអុកទារខោអាវម៉ូដទាន់សម័យ…ដូច្នេះវាត្រូវតែច្រៀងពីរោះ អញ្ចឹងហើយ ៕