ម្ដាយលួងលោមកូនប្រុសតូចដែលគិតតែលេង ៖
– កូនហាត់ដេញហ្គីតាទៅកុំឲ្យប៉ាមកវិញបន្ទោស
។ កូនហាត់ទៅចាំម៉ាក់ឲ្យ ១.០០០រៀល ។
កូនប្រុសប្រកែក ៖
– ខ្ញុំមិនហាត់ទេ
។ លោកប៉ាបន្ទោសក៏ខ្ញុំមិនខ្លាចដែរ ។
– ម៉េចកូនមិនព្រមហាត់
?
– បើខ្ញុំហាត់បាន
១.០០០រៀល ។ តែបើខ្ញុំមិនហាត់បាន ៣.០០០រៀល ។ អញ្ចឹងខ្ញុំហាត់ធ្វើអី ?
– អ្នកណាឲ្យ
៣.០០០រៀល បើមិនហាត់ ?
– លោកតានៅផ្ទះខាងកើតសន្យាជាមួយខ្ញុំអញ្ចឹង ។ គាត់ត្រូវការសម្រាន្តថ្ងៃ បើខ្ញុំដេញហ្គីតាគាត់សម្រាន្តមិនលក់ ។ អញ្ចឹងបានជាគាត់សន្យាឲ្យខ្ញុំ ៣.០០០រៀលបើថ្ងៃនេះខ្ញុំមិនហាត់ដេញហ្គីតាដូចសព្វដង ៕